ក្រុមហ៊ុន TCL បញ្ចេញ smartphone ស៊េរីថ្មីអាចបត់ជា Smartwatch បានមុនដំបូងគេ (មានវីដេអូ)
- February 18, 2019
ក្រុមហ៊ុន TCL បានបង្កើតផលិតផលជាច្រើនដែលអាចបត់បែនបានលើសពីការរំពឹងទុករបស់លោកអ្នក ដូចទូរស័ព្ទអាចបត់ទៅក្រោយបាន និងបត់ទៅចំហៀង (ដូចការបូបដៃ) បានជាដើម។ អ្វីដែល TCL បានធ្វើឲ្យពិភពលោកកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ TCL ទើបតែបានបញ្ចេញនូវទូរស័ព្ទសេរីចុងក្រោយរបស់ខ្លួនដែលអាចបត់ ឲ្យជាប់នឹងកដៃបាន ហើយលោកអ្នកអាចប្រើវាធ្វើជានាឡិកា smartwatch ក៏បានដែរ។ ទូរស័ព្ទប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទទូរស័ព្ទដំបូងគេនៅលើលោកដែលអាចបត់បានយ៉ាងខ្លាំងដូចនេះ។ លោកអ្នកអាចទស្សនាវីដេអូនៃទូរស័ព្ទ TCL ដែលអាចបត់ធ្វើជា smartwatch បានដូចខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី
ប្រភព៖ theverge
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






