បច្ចេកវិទ្យា

នរណាគេខ្លះជាហ្វេនថេបប្លេតរបស់ក្រុមហ៊ុន Apple? iPad Pro ដែលមានភ្ជាប់មកជាមួយនឹងមុខងារ Face ID អាចនឹងត្រូវបានចេញលក់ក្នុងខែមិថុនា ខាងមុខនេះ

BY
Khmernote Media
March 8, 2018

មួយ ក្នុងចំណោមមុខងារពិសេសៗ និងថ្មីៗដែលក្រុមហ៊ុន Apple បានណែនាំតាំងពីឆ្នាំមុនមកគឺបច្ចេកវិទ្យាស្កេនមុខ Face ID។ ទាក់ទងទៅនឹងបច្ចេកវិទ្យានេះ ត្រូវបានបំពាក់លើ iPhone X ហើយអ្នកប្រើប្រាស់ត្រូវប្រើប្រាស់មុខដើម្បីដោះសោរ ពោលគឺគ្មានបន្ទះស្កេនស្នាមក្រយ៉ៅដៃឡើយ។

ដោយសារបច្ចេកវិទ្យា Face ID នេះទទួលបានការចាប់អារម្មណ៍ខ្លាំង យើងសង្កេតឃើញថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់វាដើម្បីបំពាក់លើផលិតផលផ្សេងៗទៀតដូចជា iPad ជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPad Pro ជំនាន់ថ្មី ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាស្កេនមុខ Face ID អាចនឹងត្រូវបានចេញលក់នាកំឡុងខែមិថុនា ខាងមុខនេះ ហើយ 3ខែបន្ទាប់ ក្រុមហ៊ុន Apple នឹងប្រកាសចេញលក់ iPad ដល់ទៅ 3ម៉ូដែលបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ស្របពេលជាមួយនឹងមុខងារ Face ID ត្រូវបានបំពាក់លើ iPad Pro ក្រុមហ៊ុន Apple អាចនឹងលុបបំបាត់ប៊ូតុង Home និងមានរចនាបទស្រដៀងគ្នាទៅនឹង iPhone X ដែរ។ ដោយឡែក សម្រាប់ផលិតផល iPad គឺតែងមានទំហំអេក្រង់ 10.5អ៊ីញ ទៅ 12.9អ៊ីញ ដូចនេះសម្រាប់រចនាបទថ្មីនឹងទៅជាយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយទេ។

Fu

ប្រភព៖ iphonehacks

Share This Post: