ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    BY Naren June 27, 2023
    សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសម្លេងបន្ទាន់ បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជា ជាប់ព្រំដែនជាមួយវៀតណាម នៅក្នុងខេត្តរតនគិរី។

    នៅក្នុងសារសម្លេងសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២ស​ប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។

    សម្តេចបានលើកឡើងថា «អ្វីដែលជាបញ្ហាដ្រូនជាច្រើនគ្រឿង បានចូលមកកម្ពុជា ជាបន្តបន្ទាប់ នៅក្នុងតំបន់រតនគិរី ហើយភាគីវៀតណាមបានបដិសេធថា មិនមែនជារបស់ខ្លួន។ សម្តេចតេជោ បានវាយតម្លៃថា ដ្រូនមានចំនួនដ៏ច្រើននេះ ជាដ្រូនរបស់ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារនៅវៀតណាម និងមានសញ្ញាថាមួយចំនួនបានរត់ចូលកម្ពុជា»។

    ក្នុងបទបញ្ជាបន្ថែម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ លោក​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញកងកម្លាំង៥០០នាក់ និងអាវុធទំនើបជាង២០០គ្រឿង ដើម្បីធ្វើការបាញ់ទម្លាក់ដ្រូនដែលបំពានអធិបតេយ្យរបស់កម្ពុជា៕

    Share This Post: