លោកស្រី Tsai Ing-wen ចង់ឈរឈ្មោះជាប្រធានាធិបតីម្តងទៀតដើម្បីបំពេញចក្ខុវិស័យរបស់គាត់ចំពោះតៃវ៉ាន់
ក្រុងតៃប៉ិៈ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាក់ថា លោកស្រីនឹងធ្វើការឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំក្រោយម្តងទៀត បើទោះបីជាមានការធ្លាក់ចុះនៃទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយប្រទេសចិនក៏ដោយ។ លោកស្រី Tsai ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាលពី ឆ្នាំ២០១៦ និងជាមេដឹកនាំស្រីដំបូងរបស់កោះបានប្រាប់ CNN ថា គាត់ចង់បំពេញ «ចក្ខុវិស័យ» របស់គាត់ចំពោះតៃវ៉ាន់។
វាជារឿងធម្មតាទេដែលក្នុងនាមជាប្រធានាធិបតីគឺនឹងធ្វើអ្វីៗបន្ថែមទៀតសម្រាប់ប្រទេស និងចង់បំពេញការងារទៅតាមចក្ខុវិស័យ ឬរបៀបវារៈរបស់គាត់ ហើយវាជារឿងធម្មតាទេដែលប្រធានាធិបតីចង់ឈរឈ្មោះម្ដងទៀត ដើម្បីបញ្ចប់របៀបវារៈរបស់គាត់។ លោកស្រី Tsai អាយុ ៦២ឆ្នាំ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីកាលពី ៣ឆ្នាំមុន ទៅលើបក្ស Kuomintang (KMT) ដែលជាបក្សអ្នកគាំទ្រ និងមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia