ឱកាស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប ផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា
- June 27, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០រូប មកបម្រើការងារពេញម៉ោងក្នុង តំណែងដូចខាងក្រោម៖
– បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត (Full-Stack Developer) ចំនួន ១៧ រូប
– បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងមុខ (Front-End Developer) ចំនួន ០៤ រូប
– បុគ្គលិកស្វ័យប្រវត្តិកម្មកម្មវិធីអ៊ិនធឺណិត (DevOps Engineer) ចំនួន ០២ រូប
– បុគ្គលិកគ្រប់គ្រងប្រព័ន្ធ (System Engineer) ) ចំនួន ០៥ រូប
– បុគ្គលិករចនាផ្ទាំងកម្មវិធី (UX/UI Designer) ចំនួន ០២ រូប។
បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងត្រូវបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យាក្នុងកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” និងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យ ទៅតាមតួនាទីភារកិច្ច និង គុណវុឌ្ឍ និង អាចមានឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និង បានបម្រើការងារក្នុងរយៈពេលកំណត់មួយ។
បេក្ខជនត្រូវចូលទៅកាន់ផតថល https://digitaleconomy.mef.gov.kh រួចស្កែន QR Code ដែលមាន នៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី។ បេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកសម្ភាសផ្ទាល់មាត់ ៕






ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance
- Share This Post:






