សម្តេចតេជោ ហ៊ុន សែន ជូនដំណឹងស្តីពីការប្រើប្រាស់បណ្តាញសង្គម Tik Tok ផ្លូវការ ដែលមានឈ្មោះថា Samdech Hun Sen
- June 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក (Tiktok) ស្តីពី ការប្រើប្រាស់បណ្តាញសង្គម Tik Tok ផ្លូវការ ដែលមានឈ្មោះថា Samdech Hun Sen។

ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានណែនាំឲ្យប្រជាពលរដ្ឋចូលរួម follow/ like Tiktok សម្តេចតេជោដែលបានបើកជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ក្រៅពីបណ្តាញសង្គម Tik Tok បងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






