ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្វែងរកអ្នកបង្កើតគណនី TikTok ប្រើឈ្មោះនិងរូបថតសម្តេច ដែលមានអ្នកគាំទ្រជាង៣០ម៉ឺននាក់ និងផ្តល់តួនាទីជាជំនួយការសម្តេច
BY Naren
June 29, 2023
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសំឡេងមួយទៅកាន់អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះតែងតែបង្ហោះនូវសកម្មភាពរបស់សម្តេចដោយមិនមានចេតនាអាក្រក់នោះទេ និងមានការគាំទ្ររហូតដល់ទៅជាង៣០ម៉ឺននាក់ និងចូលចិត្តជាង៤លាននាក់។

សម្តេចតេជោ បានលើកឡើងថា មិនស្ដីបន្ទោសអ្វីទេ និងបានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេចថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង៕
