ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែនប្រកាសថា បុណ្យ អុំទូក និងបុណ្យឯករាជជាតិនៅឆ្នាំនេះ នឹងរៀបចំឱ្យបានធំជាងរាល់ដង ​

    BY Liny Chan June 30, 2023
    សម្ដេចតេជោ ហ៊ុន សែនប្រកាសថា បុណ្យ អុំទូក និងបុណ្យឯករាជជាតិនៅឆ្នាំនេះ នឹងរៀបចំឱ្យបានធំជាងរាល់ដង ​

    សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ឆ្នាំនេះនឹងរៀបចំពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ នៅទីក្រុងភ្នំពេញ និងពិធីបុណ្យឯករាជជាតិ ធំជាងឆ្នាំរាល់ដង។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។

    សម្ដេចតេជោបានមានប្រសាសន៍ថា៖ « ពិធីបុណ្យចំអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ និងត្រូវរៀបចំឱ្យបានធំ បន្ទាប់ពីយើងខកខានកាលពីឆ្នាំទៅ ដោយសារជាប់ប្រជុំអាស៊ាន ចឹងឆ្នាំនេះ ត្រៀមទៅ ផ្ដាំទៅអ្នកអុំទូក ត្រៀមទូកប្រណាំង ប្រាប់ទៅទូទាំងប្រទេសឆ្នាំហ្នឹង គឺអុំទូកធំនៅភ្នំពេញ។ ហើយបុណ្យឯករាជជាតិ ក៏ត្រូវធ្វើធំ ព្រោះជាខួប ៧០ឆ្នាំ ចឹងឆ្នាំនេះ ស៊ីហ្គេមក៏ធំ បារ៉ាហ្គេមក៏ធំ អង្គរសង្រ្កានក៏ធំ បុណ្យឯករាជជាតិក៏ធំ បុណ្យអុំទូក សំពះលោកខែក៏ធំ អោយលេងតែម្ដងទៅ»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay