អន្តរជាតិ

យូណេស្កូទទួលយកសំណើររបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយពួកគេឡើងវិញ

BY
autoadmin
July 1, 2023

សមាជិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បានយល់ព្រមអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមក្រុមនេះឡើងវិញ។ ពួកគេបានបោះឆ្នោតកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសម័យប្រជុំនៅទីក្រុងប៉ារីស ដើម្បីទទួលយកសំណើរពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ រំលឹកដែរថា មន្ត្រីរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូក្នុងឆ្នាំ២០១៨ ដោយចោទប្រកាន់ថា យូណេស្កូ «ប្រឆាំងនឹងអ៊ីស្រាអែល»។ ពួកគេបានចង្អុលបង្ហាញពីរបៀបដែលក្រុមនេះ ទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអ្នកសង្កេតការណ៍ ទោះបីជាមានការជំទាស់ពីមេដឹកនាំអ៊ីស្រាអែលក៏ដោយ។

យ៉ាងណាក៏ដោយ អ្នកដែលនៅក្នុងរដ្ឋបាល បៃដិន បាននិងកំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ។ ជាក់ស្ដែង រដ្ឋលេខាធិការលោក Antony Blinken បានស្នើសុំសភាកាលពីខែមីនា ដើម្បីផ្តល់មូលនិធិរាប់លានដុល្លារសម្រាប់អង្គការយូណេស្កូ។ លោកបាននិយាយថា ប្រទេសចិនបានក្លាយជាអ្នករួមចំណែកធំបំផុតតែមួយគត់ដល់អង្គការ ហើយថា សហរដ្ឋអាមេរិកមិនបានចូលរួមអ្វីនោះទេ។ លោកក៏បានព្រមានផងដែរថា មេដឹកនាំនៅក្នុងទីក្រុងប៉េកាំងកំពុងឈានជើងចូលទៅក្នុងការបង្កើតច្បាប់ និងស្តង់ដារនៅក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្តជាដើម ដែលដើរទៅមុខមុនសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: