ព័ត៌មានជាតិ

ជនដៃឆើត២នាក់ ឆក់កាបូបស្ពាយពីនារីបរទេសម្នាក់ នៅក្នុងសង្កាត់បឹងកេងទី២ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាន

BY
Khmernote Media
July 1, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ករណីឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនបរទេសម្នាក់ នៅចំនុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នឹងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖២៦នាទីត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ រឿន សារ៉ាយ ហៅ រ៉ៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ អេង ដេវិត ហៅ រម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។

ដែលបានធ្លាប់ធ្វើសកម្មភាព៖
-នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២៖១៥នាទី បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់(ជាជនបរទេស)កំពុងដើរតែមិនបានសំរេចនៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
-នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:១៥នាទី បានធ្វើសកម្មភាពយកទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្ភារដកហូតរួមមាន៖
១. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1JW-0681។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ប្រភព៖ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់

Share This Post: