ព័ត៌មានជាតិ

ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចមុខហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

BY
Khmernote Media
July 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរ​បស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១៖០០នាទីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេពពកផ្ទះលេខ៥៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ជ័យ សម្បត្តិ ហៅកុយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះគង់ វាសនា ហៅវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩ ជាម៉ូតូរបស់ជនរងគ្រោះ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស លាយខៀវ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ១ CR-០៦៧៧ (ម៉ូតូជិះធ្វើសកម្មភាព)។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបម្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: