ឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីន បង្កជាអគិ្គភ័យឆាបឆេះរថយន្ត ១គ្រឿងម៉ាក Audi នៅផ្លូវជាតិលេខ៦ ស្រុកសូទ្រនិគម
- July 4, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ វេលាម៉ោង ០៩៖៣០នាទី មានករណីអគិ្គភ័យឆាបឆេះរថយន្តម៉ាក Audi ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6283 នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខភោជនីយដ្ឋានរតនៈចិន្តា ស្ថិតនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម្ចាស់រថយន្តឈ្មោះ ស៊ុយ យ៉ាហួរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ បណ្ដាលឱ្យរងការខូចខាត៖ ខ្សែភ្លើង និងគ្រឿងបំពាក់ជុំវិញម៉ាស៊ីនរថយន្ត ស្ទើរទាំងស្រុង។ ដោយមូលហេតុ៖ ឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីនរថយន្ត។ ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
- Share This Post:






