ហាង Decathlon Cambodia ប្រកាសប្រមូលមកវិញ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» ដោយសារបញ្ហាបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ និងស្នើឱ្យអតិថិជនយកផលិតផលមកប្ដូរយកប្រាក់វិញ
- July 5, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុន Decathlon Cambodia បានចេញសេចក្ដីប្រកាស សូមមេត្តាបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» និងសម្រេចចិត្តទទួលយកផលិតផលនេះមកវិញ ដោយសុំអោយលោកអ្នកទៅកាន់ហាង Decathlon ណាមួយដែលនៅជិតអ្នក ហើយប្ដូរយកជាសាច់ប្រាក់ត្រលប់មកវិញ។

ក្រុមហ៊ុន Decathlon Cambodia សូមណែនាំអោយលោកអ្នកបញ្ឈប់ការប្រើប្រាស់ផលិតផលដែលបានទិញផលិតផល ពោងបណ្តែត ចន្លោះ ថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ តើហេតុអ្វីបានជាផលិតផលនេះត្រូវបានប្រមូលត្រលប់មកវិញ? ពួកយើងបានរកឃើញកត្តាគ្រោះថ្នាក់ដែលអាចបង្កពីការប្រើប្រាស់ផលិតផលនេះ ក្នុងករណីពោងនេះក្រឡាប់ វាអាចបណ្ដាលអោយមានការលង់ទឹក ដោយសារតែទារកត្រូវបានរឹបជាប់ទៅនឹងពោង ហើយក្បាលរបស់ទារកចូលក្នុងទឹក ដែលមិនអាចអោយងើបមកលើទឹកវិញបាន។ ទោះជាការប្រើប្រាស់ផលិតផលនេះ ត្រូវបានឃ្លាំមើលពីអាណាព្យាបាលក៏ដោយ ហើយពួកយើងមិនចង់ប្រថុយជាមួយនឹងសុវត្ថិភាពទារកឡើយ ដោយហេតុនេះហើយ បានជាយើងត្រូវប្រមូលផលិតផលនេះត្រលប់មកវិញ ៕




ប្រភព៖ Decathlon Cambodia
- Share This Post:






