ម្ចាស់បទចម្រៀងដ៏ល្បី Before I Fall in Love បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ ដោយសារជំងឺបាក់ទឹកចិត្ត
- BY
- autoadmin
- July 6, 2023
ម្ចាស់បទចម្រៀងដ៏ល្បី «Before I Fall in Love» បានទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ ក្រោយការធ្វើអត្តឃាតខ្លួន ដោយសារជំងឺបាក់ទឹកចិត្ត។ ជាមួយនឹងសំឡេងដ៏អស្ចារ្យ បូករួមនឹងការរាំយ៉ាងល្អឯក កំពូលតារាចម្រៀងស្រីជនជាតិអាមេរិក-ហុងកុង Coco Lee ធ្លាប់ត្រូវបានគេចាត់ទុកថា គឺជា «Mariah Carey of Asia» ទៀតផង។ មិនត្រឹមតែជាកំពូលតារាចម្រៀង និងជាអ្នករាំនោះទេ គាត់ក៏ជាផលិតករ អ្នកនិពន្ធចម្រៀង និងជាតារាសម្ដែង ដែលបានបង្កើតឥទ្ធិពលយ៉ាងខ្លាំងទាំងក្នុងឧស្សាហកម្មចម្រៀង និងនៅលើឆាកអន្តរជាតិ។

គ្រួសាររបស់គាត់បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា តារាចម្រៀងដែលមានឈ្មោះពិតថា Ferren Lee រូបនេះ បានតស៊ូតតាំងជាមួយនឹងជំងឺបាក់ទឹកចិត្តរយៈពេលពីរបីឆ្នាំមកហើយ និងកាន់តែចុះទ្រុឌទ្រោមនៅក្នុងប៉ុន្មានរយៈចុងក្រោយនេះ ទោះបីជាមានការមើលថែពីអ្នកជំនាញក៏ដោយ។ តារាចម្រៀង Coco Lee បានព្យាយាមធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យ និងបានទទួលមរណភាពនៅយប់ថ្ងៃពុធនេះ នៅឯមន្ទីរពេទ្យដែលបានព្យាយាមជួយគាត់ពីការសន្លប់មិនដឹងខ្លួនតាំងតែពីថ្ងៃអាទិត្យ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






