ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆាណែលតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំនានាលើពិភពលោក

    BY Khmernote Media July 6, 2023
    ឆាណែលតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំនានាលើពិភពលោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឆាណែលតេឡេក្រាម (Telegram Channel) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែលតេឡេក្រាម ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំនានាលើពិភពលោក លំដាប់ច្រើនបំផុតទី២ គឺ ឯកឧត្ដម ប្រធានាធិបតី អ៊ុយក្រែន។

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code នៅខាងស្តាំដៃនេះ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: