ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ ក្នុងករណីរកឃើញត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង

    BY Khmernote Media July 6, 2023
    ក្រសួងមហាផ្ទៃ ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ ក្នុងករណីរកឃើញត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ ក្នុងករណីរកឃើញត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង។

    យោងតាមការសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

    ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។

    បន្ថែមទៅទៀតនោះ ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬ កន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay