សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកដែលយកឈ្មោះ និងរូបភាពសម្តេចទៅបង្កើត Account TikTok សូមលុបចេញវិញជាបន្ទាន់
- July 7, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេស ដោយសម្តេចតេជោ សូមស្នើឱ្យអ្នកដែលយកឈ្មោះ និងរូបភាពសម្តេច ទៅបង្កើត Account TikTok សូមលុបចេញវិញជាបន្ទាន់ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើឱ្យបញ្ឈប់ នឹងលុបចោលទាំងស្រុងនូវគណនី TikTok ដែលយកឈ្មោះខ្ញុំមកប្រើនេះ ដែលបានបង្កើតឱ្យមានការភាន់ច្រឡំមួយយ៉ាងធំ ដូច្នេះសូមឱ្យជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ជាមួយក្រុមហ៊ុន TikTok ក៏ជាម្ចាស់គណនីTikTok ដែលយកឈ្មោះខ្ញុំមកប្រើ សូមលុបចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងចាត់ការទៅតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះនេះអាចឱ្យយល់ខុស នៅពេលដែលបង្ហោះសារ ឬរូបភាពចេញទៅតាមរយៈគណនីដែលប្រើរូបខ្ញុំ និងសូមឱ្យម្ចាស់គណនី TikTok ដែលយកឈ្មោះខ្ញុំទៅប្រើទាំងអស់ លុបចោលជាបន្ទាន់ហើយធ្វើនៅក្នុងថ្ងៃនេះតែម្ដង ដោយមិនរងចាំពេលណាទេ បងប្អូនណាដែលដូរឈ្មោះមិនបានគឺត្រូវលុបចោល បងប្អូនមិនចង់លុបគឺដូរឈ្មោះចេញ កុំទុកឈ្មោះខ្ញុំឱ្យសោះ ៕ »





- Share This Post:






