ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ខណៈកូនប្រុសច្បង គិត ស៊ូឡា ក៏ត្រូវបានផ្តល់គោរមងារជា «ឧកញ៉ា»
- July 10, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បងលោក គិត ស៊ូឡា ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ផងដែរ។

ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






