លោក Elon Musk បានបើកដំណើរការក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI ដើម្បីប្រជែងជាមួយនឹង OpenAI
- BY
- autoadmin
- July 13, 2023
កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា គាត់បានបង្កើតក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI នៅក្នុងការប៉ុនប៉ងថ្មីមួយ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT។ លោក Musk បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនថ្មីនេះ តាមរយៈគណនី Twitter របស់គាត់កាលពីយប់ថ្ងៃពុធ។ ក្រុមអភិវឌ្ឍន៍របស់ក្រុមហ៊ុនមានសមាជិក ១១ នាក់ រួមទាំងអ្នកស្រាវជ្រាវដែលពីមុនធ្វើការឱ្យ Google DeepMind និង OpenAI ។

ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីលោក Musk បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីខែមីនា ដោយអំពាវនាវឱ្យមានការផ្អាករយៈពេល ៦ ខែយ៉ាងតិច ក្នុងការអភិវឌ្ឍន៍ AI chatbots ដោយលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែងក្នុងចំណោមមន្ទីរពិសោធន៍ AI។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអឺរ៉ុប ក៏ធ្លាប់បាននិយាយថា គាត់កំពុងព្យាយាមប្រកួតប្រជែងជាមួយ OpenAI ដោយនឹងបើកដំណើរការក្រុមហ៊ុនថ្មីមួយ។ នៅទីបំផុត លោក Musk ពិតជាបង្កើតក្រុមហ៊ុនថ្មីមែន។
ក្រុមហ៊ុនថ្មីនេះបាននិយាយថា វានឹងឆ្លើយសំណួរបើកចំហនៅថ្ងៃសុក្រ ដោយប្រើមុខងារលើ Twitter ដែលអនុញ្ញាតឱ្យអ្នកប្រើនិយាយជាមួយវា អំឡុងពេលធ្វើការជាក់ស្តែង (real time)។ ការប្រកួតប្រជែងដើម្បីអភិវឌ្ឍ AI កំពុងមានការរីកលូតលាស់យ៉ាងខ្លាំង នៅក្នុងចំណោមក្រុមហ៊ុនយក្សដូចជា Google, Amazon និង Meta ក្នុងរយៈពេលចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






