ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងជួបតទល់មួយនឹងមួយ ក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេសវៀតណាម

    BY autoadmin February 22, 2019
    លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងជួបតទល់មួយនឹងមួយ ក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេសវៀតណាម

    មន្ត្រីអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំ មួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ដែលនឹងប្រារព្ធនៅក្នុងប្រទេសវៀតណាមសប្តាហ៍ក្រោយនេះ។ មេដឹកនាំទាំងពីរដែលធ្លាប់បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលលើក ទី១ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន នឹងគ្រោងធ្វើកិច្ចចរចាជាលើក ទី២ នៅរដ្ឋធានីហាណូយរបស់វៀតណាម នៅថ្ងៃទី ២៧​ និង ២៨ ខែកុម្ភៈ។

    ដូចគ្នានឹងការប្រជុំកំពូលលើក ទី១ មេដឹកនាំ ទាំង២ នឹងជួបតទល់មួយនឹងមួយ មុនពេលដែលក្រុមរបស់ភាគីទាំងពីរនឹងចូលរួមក្នុងការប្រជុំទាំងអស់គ្នា។ ចំណែកលោក Stephen Biegun ដែលជាប្រេសិតពិសេសតំណាងសហរដ្ឋអាមេរិកប្រចាំទីក្រុងព្យុងយ៉ាង បានមកដល់ទីក្រុងហាណូយរួចមកហើយ ដោយមានកិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើងគឺលោក Kim Hyok Chol។ យ៉ាងណាមិញមន្រ្តីអាមេរិកបានបដិសេធមិនធ្វើការប៉ាន់ស្មានលើអ្វីដែលអាចត្រូវបានបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: