ព័ត៌មានជាតិ

កាលពីម្សិលមិញនេះ អគ្គិភ័យឆាបឆេះឃ្លាំងសិប្បកម្មដេរពូកសាឡុងមួយកន្លែង បណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះ១ខ្នងទៀត​ខូចខាតអស់ទាំងស្រុង ស្ថិតនៅភូមិតាង៉ូវ ខណ្ឌច្បារអំពៅ

BY
Khmernote Media
July 14, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖៥០នាទីល្ងាច នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងចំណុច សិប្បកម្មដេរពូកសាឡុង ដែលស្ថិតនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ ចន្ទី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ម្ចាស់សិប្បកម្ម។

+ មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់៖ ទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ។
– ខូចខាតសម្ភារ៖ ឆេះឃ្លាំងសិប្បកម្មចំនួន ០១ ឃ្លាំង រួមមាន ម៉ាស៊ីនដេរនិងភុងចំនួន ០៥ គ្រឿង។
– រថយន្ត PAJARO ចំនួន ០១ គ្រឿង
– ម៉ូតូ Honda AirBlack ចំនួន ០១គ្រឿង នឹងឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន ០១ ខ្នង អស់ទាំងស្រុង នឹងផ្ទះថ្មចំនួន ០១ ខ្នង (ខូចខាតប្រហែល១០%) ។
– ស្លាប់មនុស្ស៖ គ្មាន ។
– របួសមនុស្ស៖ គ្មាន ។

+ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០រថយន្ត ស្មើរនឹង ១២០ម៉ែត្រគូប ។
+ រថយន្តជំនួយ៖
– រថយន្តរដ្ឋបាលខណ្ឌច្បារអំពៅចំនួន ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
– រថយន្តទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប ។
– រថយន្តទីក្រុងនរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ ម៉ែត្រគូប ។
– រថយន្តបុរីប៉េងហួតចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ រថយន្ត ស្មើនឹង ៣៦ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ១៨:៥០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: