ជនសង្ស័យ២នាក់ ឆក់កាបូបជនបរទេស ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឃាត់ខ្លួន
- July 14, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៤៖១៥នាទីពាក់កណ្តាលអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេសមិនបានសម្រេច ខណៈកម្លាំងកំពុងល្បាតលក្នុងមូលដ្ឋាន នៅចំណុចមុខក្លិបEDM3 ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះស្រ៊ុន ប៊ុនលាភ ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៣១០ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរសិស្ស (ជាអ្នកបើកម៉ូតូ)។
២-ឈ្មោះញឹប តុលា ហៅពៅ ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវច្រាំងទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរគ្មាន (ជាអ្នកធ្វើសកម្មភាពឆក់កាបូប)។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរី២០០៤ ទ្បើងតែម២០១៤ ពាក់ស្លាកលេខពោធិ៍សាត់1B.1329។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតីវិធី៕

- Share This Post:






