ក្រសួងអប់រំ ប្រកាសរាយនាមគ្រឹះស្ថានអប់រំចំនួន៥ ដែលពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួង
- July 14, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី គ្រឹះស្ថានអប់រំ ដែលពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងទទួលស្គាល់ពីក្រសួង។

ក្រសួងអប់រំ សូមជម្រាបជូន មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ គ្រឹះស្ថានអប់រំ ដែលមានរាយនាមដូចខាងក្រោម ពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ៖
១. St. Roberts Global Education Co.Ltd
២. St. Roberts International University
៣. SRIU international Online College
៤. St. Roberts International College
៥. SRIU OILC
ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស ៕


ប្រភព៖ MoEYS Cambodia
- Share This Post:






