ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី៤ ដែលអាចឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់មួយចំនួន លាយឡំដោយរលកសមុទ្រខ្ពស់ៗ

    BY Khmernote Media July 15, 2023
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី៤ ដែលអាចឱ្យមានភ្លៀងធ្លាក់ច្រើននៅតំបន់មួយចំនួន លាយឡំដោយរលកសមុទ្រខ្ពស់ៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំនឹងបន្ថែមស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

    ដោយយោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេស ហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤ ។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុង ថ្ងៃទី១៩ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
    តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
    តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay