ព័ត៌មានជាតិ

ភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ដោយសារឥទ្ធិពលព្យុះជាង៧០០នាក់ ត្រូវបានដឹកជញ្ជូនមកដល់ក្រុងព្រះសីហនុដោយសុវត្ថិភាពហើយ

BY
Khmernote Media
July 17, 2023

ខេត្តព្រះសីហនុ៖ អ្នកទេសចរចំរុះជាតិសាសន៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ដោយសារឥទ្ធិពលព្យុះ ជាង ៧០០នាក់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ដឹកជញ្ជូនមកដល់ក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមប្រភពរបស់អ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័ ពិនិត្យទទួលអ្នកទេសចរណ៍ជាតិ អន្តរជាតិជាច្រើនរយនាក់ដែលអាជ្ញាធរដឹកជញ្ជូនយកពីដីកោះ ត្រឡប់មកក្រុងព្រះសីហនុ ក្រោយជួបបញ្ហាធាតុអាកាសមិនល្អ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣កាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម គួច ចំរើ​ន បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន ដោយសារអាកាសធាតុមិនអំណោយផល គឺមានភ្លៀង លាយឡំទៅដោយខ្យល់ខ្លាំង និងមានរលកធំៗ ដែលអាចបង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរនៅតាមផ្លូវទឹក ៕

ប្រភព៖ លោក Huy Bunleng News

Share This Post: