លោកសោម សុជាតិ ប្រធានគំរោងបោសសំអាតមីន រងគ្រោះថ្នាក់ដោយសារផ្ទុះឌុយក្បាលសាកទូរសព្ទ IPhone បង្កឲ្យខ្ទេចប្រអប់ដៃទាំងមូល របួសខ្លួន និងក…
មុននេះបន្តិច លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់លោកទាក់ទងនឹងករណីមន្ត្រីរបស់លោក គឺលោក សោម សុជាតិ ប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ។
លោកបានរៀបរាប់លំអិតថា៖ ” គ្រោះថ្នាក់ដោយសារផ្ទុះឌុយក្បាលសាកទូរសព្ទ IPhone! សូមសំដែងនូវការសោកស្តាយចំពោះ លោក សោម សុជាតិ ដែលជាប្រធានគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ ជាទូរសព្ទប្រភេទIPhone។ នេះគឺរឿងមិនគួរឲ្យជឿទាល់តែសោះ ព្រោះកំលាំងផ្ទុះខ្លាំង បង្កឲ្យខ្ទេចប្រអប់ដៃទាំងមូល របួសខ្លួន និងកផងដែរ។
លោកសុជាតិ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ជាពិសេសការងារប្រតិបតិ្តការ ដែលបានឡេីងឋានះជាបន្តបន្ទាប់តាំងពីជាអ្នកដោះមីន ទៅជាប្រធានការិយាល័យប្រតិបតិ្តការ ទៅជាអនុប្រធានកងឯកភាព និងក្លាយជាប្រធានគំរោងនេះដែលមានកំលាំងប្រតិបតិ្តការជាង៥០០នាក់។ សារនេះសូមសំដែងការសោកស្តាយចំពោះពិការភាពនេះ ដោយសូមជូនពរឱយឆាប់ជាសះស្បេីយពីរបួសនេះ! និងចង់ចែករំលែកក្រេីនរំលឹកអ្នកប្រេីប្រាស់ទូរសព្ទទាំងអស់គ្នា សុំយកចិត្តទុកដាក់ខ្ពស់បំផុត! (22 Feb 2019)!Incident caused by IPhone charger, a CMAC key manager, Mr. Some Socheat lost his hand!” ប្រភពហ្វេសបុកផ្លូវការលោក ហេង រតនា








