ក្តៅៗ! ដឹងពីតម្លៃរបស់ Galaxy S10 និង S10+ ដាក់លក់នៅស្រុកខ្មែរហើយ
- February 23, 2019
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ខ្លួនគឺ Galaxy S10 ដែលមានរហូតដល់ទៅ៤ម៉ូដែលគឺ S10E, S10 S10+ និង S10+ 5G ប៉ុន្តែសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងគឺដាក់លក់តែ S10 និង S10+ ប៉ុណ្ណោះ
Samsung នៅតែជាក្រុមហ៊ុនមួយ ដែលមិនព្រមប្រើក្បាលឆក (Notch) ដូចក្រុមហ៊ុនស្មាតហ្វូនដទៃ ដូច្នេះហើយទើប Samsung ប្រើប្រាស់ចោះប្រហោងអេក្រង់ ដើម្បីបំពាក់កាមេរ៉ា ដែលហៅថា Infinity O-Display សម្រាប់បំពា់លើ S10 ជំនាន់ថ្មីនេះ គឺជាង៩០%នៃផ្ទៃខាងមុខជាអេក្រង់សុទ្ធតែម្តង ដោយ S10 ប្រើអេក្រង់កោងទំហំ 6.1-inch និង S10 Plus មានទំហំ 6.4-inch ប្រភេទ Dynamic AMOLED Quad HD+ មានកម្រិត Aspect Ratio 19:9 និងកម្រិតបង្ហាញរូបភាព 1440 x 3040 pixels ដូចគ្នា។
ទាំង S10 និង S10+ សុទ្ធតែបំពាក់កាមេរ៉ាកំពូលៗរហូតដល់ទៅ៣គ្រាប់ ដែលទី1៖ មានទំហំ 12 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយធម្មតា ទី2៖ មានទំហំ 12 មេហ្គាភិចសែល សម្រាប់ថតរូប Telephoto និងទី3៖ មានទំហំ 16 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ ultra-wide រហូតដល់ទៅ 123 ដឺក្រេ។ សម្រាប់ការថតវីដេអូវិញ S10 និង S10 Plus អាចថតបានកំរិត 4K UHD ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ថែមទាំងមានមុខងារទប់រំញ័រ “super steady video” ដើម្បីឲ្យការថតវីដេអូបានល្អមិនញ័រឡើយ។ កាមេរ៉ាមុខវិញ S10 និង S10 Plus មានកាមេរ៉ា 8 មេហ្គាភិចសែលសម្រាប់ថត Selfie ដូចគ្នា ប៉ុន្តែ S10 Plus មានបន្ថែមកាមេរ៉ាភ្លោះមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល សម្រាប់ជំនួយដល់ការថតព្រិលផ្ទៃខាងក្រោយ។
S10 ទាំង២ម៉ូដែលនេះរត់ដោយបន្ទះឈីប Snapdragon 855 ដំណើរការដោយប្រព័ន្ទប្រតិបត្តិការ Android Pie អមដោយ One UI ថ្មីរបស់ Samsung មាន RAM ទំហំ 8GB/12GB និងមានអង្គផ្ទុកទិន្នន័យ 128GB ដល់ 512GB (និងឡើងដល់ 1TB សម្រាប់ S10 Plus) ព្រមទាំងអស់បន្ថែមមេម៉ូរីកាតខាងក្រៅបានថែមទៀតផង។ ចំណែកកម្លាំងថ្មវិញ S10 មានទំហំ 3,400mAh និង S10 Plus មានទំហំដល់ទៅ 4,100mAh។ សម្រាប់ទីផ្សារស្រុកខ្មែរ Galaxy S10 ដាក់ក្នុងតម្លៃ៖
– S10 RAM 8GB មេម៉ូរី 128GB មានតម្លៃ 899$ មាន២ពណ៌ គឺ Prism Black និង Prism White
– S10 Plus RAM 8GB មេម៉ូរី 128GB មានតម្លៃ 989$ មាន២ពណ៌ គឺ Prism Black និង Prism White
– S10 Plus RAM 8GB មេម៉ូរី 512GB មានតម្លៃ 1,159$ មាន២ពណ៌ គឺ Prism Black និង Prism White
ការកុម្ម៉ង់ទុកមុននឹងទទួលបានកាសឥតខ្សែ Galaxy Buds តំលៃ 129$ ដោយឥតគិតថ្លៃ ដែលការ Pre-order គឺធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកុម្ភ: ដល់ថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៩ ហើយកាលបរិច្ឆេទទទួលទូរស័ព្ទគឺថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩៕


- Share This Post:






