ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យម្នាក់ ក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័ន ឆាតទៅសុំ និងជម្រិតទារប្រាក់ពីមន្ដ្រីតាមក្រសួង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media July 19, 2023
    ជនសង្ស័យម្នាក់ ក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័ន ឆាតទៅសុំ និងជម្រិតទារប្រាក់ពីមន្ដ្រីតាមក្រសួង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ មូល រតនៈ ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។

    បន្ទាប់ពីការសាកសួរជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាញសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay