ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើកស្ទួយកីឡាទាញព្រ័ត្រខ្មែរ ឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ដល់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ត្រៀមប្រកួតខ្នាតអន្តរជាតិ
- BY
- Naren
- July 20, 2023
(ភ្នំពេញ)៖ ដើម្បីជាការលើកស្ទួយ ល្បែងទាញព្រ័ត្រកម្ពុជា ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើជាម្ចាស់ឧបត្ថម្ភធំ ដល់ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ និងកីឡាកាច់ដៃជ្រើសរើសជើងឯកលំដាប់ថ្នាក់ជាតិក្នុងឆ្នាំ ២០២៣ ដែលបានធ្វើឡើងចាប់ពីថ្ងៃ១៣ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ នៅ រង្វង់មូលនាងមច្ឆាក្នុងតំបន់ OCIC ជ្រោយចង្វារ។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ គឺ មាន ១២សមាគម ចូលរួមនិងត្រូវជា ៣៨ ក្រុមហើយសរុបកីឡាករ កីឡាការិនីមានចំនួន ២៤៤នាក់ ដោយគោលដៅនៃការប្រកួតថ្នាក់ជាតិនេះ គឺដើម្បីជ្រើសកីឡាករ-កីឡាការិនីពង្រឹងសមត្ថភាព និងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាពេលអនាគត។
ហេតុដូច្នេះហើយបានជាក្រុមហ៊ុន ខ្មែរ ប៊ែវើរីស ជាក្រុមហ៊ុនមានវិនិយោគដោយខ្មែរ១០០% បានគាំទ្រជាទឹកប្រាក់ ១ម៉ឺនដុល្លារអាមេរិក ដល់ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ និងកាច់ដៃថ្នាក់ជាតិនេះ។ ដូចអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយ នេះមិនមែនជាលើកទីមួយទែ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមជាចំណែកធំក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ទាំងនេះជាការគាំទ្រយ៉ាងពេញទំហឹង ពីខាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលខិតខំលើកស្ទួយ ផ្តល់នូវកម្លាំងចិត្តយ៉ាងធំសម្បើមដល់កីឡាករទាញព្រ័ត្រ ឲ្យពួកគាត់កាន់តែមានកម្លាំងចិត្ត និងឱ្យប្រជាជនកម្ពុជា គាំទ្រកីឡានេះបានកាន់តែច្រើន។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០% ដែរ ដោយក្នុងនោះផលិតដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕







- Share This Post:






