ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា

    BY Khmernote Media July 21, 2023
    មកដឹងពីតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ស្ថិតនៅក្នុងតម្លៃដដែល ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ ៕​

    Share This Post: