អន្តរជាតិ

ក្រុមហ៊ុន Toyota បញ្ចប់​កិច្ច​សន្យា​របស់​កម្មករ​ប្រមាណ ១,០០០នាក់ នៅប្រទេសចិន ដោយសារការ​ធ្លាក់​ចុះ​នៃការ​លក់​

BY
autoadmin
July 25, 2023

ក្រុមហ៊ុន Toyota Motor បាននិយាយ​ថា ខ្លួន​បាន​បញ្ចប់​កិច្ច​សន្យា​របស់​កម្មករ​ប្រហែល ១,០០០នាក់ ឬ ៥% ​នៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​ខ្លួន​កំពុងប្រយុទ្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នៅទីនោះ។ ក្រុមហ៊ុននិយាយថា ខ្លួនបានដកកម្មករដែលធ្វើការនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Guangzhou Automobile Group មុនពេលកិច្ចសន្យារបស់ពួកគេផុតកំណត់ ហើយនិយាយថា ពួកគេនឹងទទួលបានកញ្ចប់សំណង។

ការ​លក់​របស់​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ គឺ​រឹត​តែ​ទាប​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ធៀប​នឹង​ឆ្នាំ​មុន​នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​មេរោគ COVID-19។ ពួកគេបានដឹកជញ្ជរថយន្តតិចជាង ៥% ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃការលក់រថយន្តជប៉ុននៅក្នុងទីផ្សារប្រទេសចិន។ អ្នកវិភាគនិយាយថា ការស្ទុះងើបសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យរថយន្តអគ្គិសនីក៏ជាកត្តាធ្លាក់ចុះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: