ព័ត៌មានជាតិ

យានយន្តសរុប ៩០ ៧៥០គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

BY
Khmernote Media
July 26, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៩០ ៧៥០ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២១៩ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០ករណី ស្វែងរកជំនួយចំនួន ៧៤ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៣៥ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

Share This Post: