ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ចូលប្រទេសថៃ នៅថ្ងៃទី០៧ ខែសីហា

    BY autoadmin July 26, 2023
    អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់ចូលប្រទេសថៃ នៅថ្ងៃទី០៧ ខែសីហា

    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់មកប្រទេសថៃវិញ តាមអាកាសយានដ្ឋានដុនមឿង នៅថ្ងៃទី១០ ខែសីហា នេះបើតាមកូនស្រីពៅរបស់គាត់ គឺលោកស្រី Paetongtarn Shinawatra បានប្រកាសនៅលើបណ្ដាញ Instagram នៅថ្ងៃនេះផ្ទាល់។ លោកស្រី Paetongtarn បាន​សរសេរថា៖«ខ្ញុំ​ស្ទើរ​មិន​ជឿ​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​សរសេរ ឪពុក​របស់​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី១០ ខែ​សីហា តាមរយៈអាកាសយានដ្ឋាន​ដនមឿង»។

    យោងតាមសម្ដីរបស់បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃរូបនេះបានឱ្យដឹងថា លោកស្រីបានខកខានខួបកំណើតឪពុកនៅឆ្នាំនេះ ដោយសារមានការងារជាច្រើនដែលត្រូវធ្វើឡើង។ លោកស្រី Paetongtarn បានសរសេរថា៖«(គ្រួសាររបស់យើង) ទាំងរីករាយ និងព្រួយបារម្ភ ប៉ុន្តែយើងតែងតែគោរពការសម្រេចចិត្តរបស់ឪពុកយើង»។ លោកស្រីក៏​បាន​ជូនពរ​លោកឪពុក​ ​ដោយ​សង្ឃឹម​ថា ​គាត់​មាន​សុខភាព​ល្អ និង​សុវត្ថិភាព ហើយ​គាត់​អាច​បំពេញ​បំណង​ចង់ជួប និង​ជូន​ចៅៗ​ទៅ​រៀន​ជា​បានប្រចាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: