ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណសប្តាហ៍ទៀតតែប៉ុណ្ណោះ
BY Liny Chan
July 26, 2023
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា ៣សប្តាហ៍ទៀតតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងវីដេអូថ្លែងការណ៍ពិសេសសម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា សម្តេចមិនជ្រៀតជ្រែកការងាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ ហើយព្រះមហាក្សត្រ នឹងត្រាស់បង្គាប់តែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ៕


អត្ថបទ៖ លីនី