ការបើកដំណើរការជាស្ថាពរនៃរោងចក្រផលិតបេតុងលាយស្រេច ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ក្នុងតំបន់សក្ដានុពល ក្រុងរណបជ្រោយចង្វា
- BY
- Naren
- July 26, 2023
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានសម្រេចការកសាងរោងចក្រផលិតបេតុងលាយស្រេចថ្មីនៅតំបន់ជ្រោយចង្វារ និងបើកបម្រើសេវាកម្មជូនដល់អតិថិជនតាំងតែពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ។

ទីតាំងរបស់រោងចក្រផលិតបេតុងលាយស្រេចថ្មីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលកំពុងជាតំបន់យុទ្ធសាស្រ្តមានសក្ដានុពលខ្លាំងក្លា មិនថាទាក់ទងនឹងការរីកលូតលាស់នៃសំណង់លំនៅដ្ឋានថ្មីៗ បែបទាន់សម័យ ជីវភាពប្រជាជន តម្រូវការ និងអាជីវកម្មគ្រប់ប្រភេទចម្រុះ។

គួរកត់សម្គាល់ដែរថា បន្ថែមពីជំនាញបច្ចេកទេស និងបទពិសោធន៍ចាក់គ្រឹះជាង ១៦ ឆ្នាំក្នុងឧស្សាហកម្មបេតុងលាយស្រេចនៃការបម្រើសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា រោងចក្រផលិតបេតុងលាយស្រេចថ្មីនេះក៏ត្រូវបានសាងតាមបច្ចេកទេសប្រទេសអ៊ីតាលី និងបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបទាន់សម័យចុងក្រោយផងដែរ ដើម្បីផលិតឲ្យបាននូវបេតុងដែលកាន់តែមានគុណភាពក្នុងការសាងសង់សំណង់ដែលគង់វង្ស និងអាចឈរពីមួយជំនាន់ទៅមួយជំនាន់បានយ៉ាងរឹងមាំ។

ដោយសង្កេតឃើញថាសក្ដានុពលនៅតំបន់ទីក្រុងរណបជ្រោយចង្វារមានការរីកលូតលាស់ឥតឈប់ឈរ រួមមានសំណង់គេហដ្ឋានបុរីខ្នាតយក្ស អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលធ្វើអោយតម្រូវការបេតុងលាយស្រេចនៅទីនោះនៅតែមានតម្រូវការខ្ពស់។ ដូចនេះហើយ វត្តមានរោងចក្រផលិតបេតុងលាយស្រេចថ្មី ជីប ម៉ុង នឹងចូលមកជួយពន្លឿន និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសំណង់ក្នុងតំបន់ដ៏មានសក្ដានុពលទីក្រុងរណបជ្រោយចង្វានេះ ជាមួយនឹងសេវាកម្មដែលមានតម្លៃសមរម្យ គុណភាពស្តង់ដាអន្តរជាតិ និងសមត្ថភាពនៃការផ្គត់ផ្គង់ដោយរថយន្តក្រឡុកបេតុង និងបាញ់បេតុងចំនួនជាង ៣០០គ្រឿង។

ប្រកាន់ខ្ជាប់ជាមួយនឹងទស្សនៈវិស័យក្លាយជាក្រុមហ៊ុនដែលទទួលបានការកោតសរសើរ ការគោរព និងបន្តការរីកចម្រើនទាំងអនុភាព និងសមត្ថភាព ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ នឹងបន្តពង្រីក និងពង្រឹងសង្វាក់ផលិតកម្ម ក៏ដូចជាសេវាកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងយ៉ាងទូលំទូលាយ។ ហើយការបង្កើតរោងចក្រផលិតបេតុងលាយស្រេចថ្មីនេះ គឺជាឧទាហរណ៍ពិតមួយដែលបង្ហាញអំពីការប្ដេជ្ញាខ្ពស់របស់ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ ជាមួយនឹងរោងចក្របេតុងលាយស្រេច ១៥ ផ្សេងទៀតដែលកំពុងបម្រើសេចក្ដីត្រូវការអតិថិជនយ៉ាងមមាញឹកទូទាំងប្រទេសកម្ពុជា៕

- Share This Post:






