ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីទាំងឡាយដែលមិនអាចបន្តតំណែង មេត្តាយោគយល់ និងមានការលះបង់

    BY Liny Chan July 26, 2023
    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីទាំងឡាយដែលមិនអាចបន្តតំណែង មេត្តាយោគយល់ និងមានការលះបង់

    សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីទាំងឡាយដែលមិនអាចបន្តតំណែង សូមមេត្តាយោគយល់ ហើយត្រូវតែមានការលះបង់មួយ។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការស្នើសុំនេះ នៅក្នុងការថ្លែងសារពិសេស ទាក់ទិនលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដំណើរការរៀបចំរដ្ឋាភិបាលថ្មី ២០២៣-២០២៨ ក្រោយអញ្ជើញថ្វាយបង្គុំគាល់ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមរាជវាំង នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើដល់បងប្អូនជារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀត សុំមេត្តាយោគយល់ យើងត្រូវតែមានការលះបង់មួយ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះគឺជាការលះបង់ហើយ ដូច្នេះសុំឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ មួយចំនួនទៀតក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ដែលយើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួន មិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភារបស់យើងមានអាយុ៨០ឆ្នាំ ឬក៏គៀកនឹង៨០ឆ្នាំ ក៏ល្មមនឹងការចាកចេញផងដែរ»៕

    (រូបតំណាង)

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay