អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៥ នាក់បានបាត់បង់ជីវិត និង ២ នាក់បានរងរបួស ដោយសារព្យុះទីហ្វុង Doksuri នៅប្រទេសហ្វីលីពីន

BY
autoadmin
July 27, 2023

អាជ្ញាធរហ្វីលីពីនបាននិយាយថា កំពូលព្យុះទីហ្វុង Doksuri បាននាំមកនូវទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់។ ព្យុះទីហ្វុង Doksuri បានបណ្តាលឱ្យមានទឹកជំនន់នៅទូទាំងតំបន់ចំនួន៥ និងការបាក់ដី ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ។ ទីភ្នាក់ងារនេះបាននិយាយថា ជនរងគ្រោះម្នាក់បានស្លាប់នៅក្នុងតំបន់ Calabarzon ហើយ ៤នាក់ បានស្លាប់នៅក្នុងតំបន់ភ្នំ Cordillera ខណៈមនុស្ស ២នាក់ បានរងរបួសនៅទីតាំងផ្សេងទៀត។

ព្យុះទីហ្វុង Doksuri បានបោកបក់នៅម៉ោង ៣:១០ នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតកោះ Fuga ភាគខាងជើង ហើយទោះបីជាវាបានចុះខ្សោយពីកម្លាំងព្យុះទីហ្វុងក៏ដោយ ក៏ Doksuri បានមកដល់ជាមួយនឹងខ្យល់បក់ដែលមានល្បឿន ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើនឹងខ្យល់ព្យុះអាត្លង់ទិកកម្រិតទី៤ នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុង។ លក្ខខណ្ឌគ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត ត្រូវបានរំពឹងទុកនៅក្នុងតំបន់មួយចំនួននៅ Luzon ដែលជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេរបស់ប្រទេសហ្វីលីពីន ក៏ដូចជាការវាយប្រហារពីភ្លៀងធ្លាក់ខ្លាំងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: