ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ

    BY Khmernote Media July 28, 2023
    ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងវប្បធម៌ នឹងរៀបចំ មហោស្រពចាប៉ីដងវែង ទូទាំងប្រទេស ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងចំនួន ៣ថ្ងៃ នាថ្ងៃទី ០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។

    ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

    អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត និងប្រធានអង្គការ សមាគមសិល្បៈ ដែលប្រតិបត្តិការងារទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ មជ្ឈដ្ឋានមហាជន ដើម្បីឱ្យសិល្បករ សិល្បការិនី ដែលមានជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង បានចូលរួមប្រឡងក្នុងមហោស្រពដ៏មានសារៈសំខាន់នេះ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យកាន់តែរីកដុះដាលថែមទៀត។

    អនុលោមតាមស្មារតីខាងលើ ក្រសួងនឹងដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលរួមប្រកួតនៅក្នុង មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ តាមលក្ខខណ្ឌនិងកាលបរិច្ឆេទដូចខាងក្រោម៖

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay