សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត
- July 28, 2023
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា។ នេះបើយោងតាមឆានែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

តាមរយៈខ្លឹមសារសំណេរក្នុងឆានែលតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ « ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ »
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ « អរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេចតេជោ និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ ៕ »

- Share This Post:






