ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដណ្តើមមេដាយចំនួន ៥គ្រឿង ក្នុងព្រឹត្តិការណ៍ World Police & Fire Games នៅប្រទេសកាណាដា

    BY Khmernote Media July 31, 2023
    អបអរសាទរ! កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដណ្តើមមេដាយចំនួន ៥គ្រឿង ក្នុងព្រឹត្តិការណ៍ World Police & Fire Games  នៅប្រទេសកាណាដា

    កាណាដា៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឱ្យដឹងថា លទ្ធផលបឋម គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយចំនួន ០៥គ្រឿង (មាស០៣គ្រឿង និងប្រាក់០២គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ខណៈការប្រកួតនៅសល់២លើកបន្តទៀត។

    អត្តពលិកហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានជ័យលាភី មានដូចជា៖
    ១. កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលកង្កែប ៥០ម៉ែត្រនារី
    ២. កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្រនារី
    ៣. កីឡាករ ហែម ប៉ុច មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្របុរស
    ៤. កីឡាករ ហែម ប៉ុច មេដាយប្រាក់ វិញ្ញាសាហែលសេរី ៤០០ម៉ែត្របុរស
    ៥. កីឡាករ លឹម កែវឧត្តម មេដាយប្រាក់ វិញ្ញាសាហែលមេអំបៅ ១០០ម៉ែត្របុរស។

    នេះជាលទ្ធផលបឋម នៃចំនួនមេដាយប៉ុណ្ណោះ សម្រាប់ប្រភេទវិញ្ញាសាកីឡាហែលទឹករបស់កម្ពុជា។ យ៉ាងណាក្តី ពួកគេ នៅសល់វិញ្ញាសាប្រមាណ ១០ទៀត ដែលនឹងត្រូវប្រកួតបន្តនៅថ្ងៃស្អែក។ សូមបញ្ជាក់ជូនផងដែរ ប្រភេទកីឡាហែលទឹក មានកីឡាករ កីឡាការិនី សរុបចំនួន ០៣នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ៕

    ប្រភព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay