ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ប្រកាសថា រយៈពេល ៣ទៅ៤ ថ្ងៃទៀត ទឹកទន្លេមេគង្គ នឹងចាប់ផ្ដើមហក់ឡើង ដែលអាចឱ្យលិចតំបន់មួយចំនួនតាមដងទន្លេ និងហូរចូលទៅព្រែក

    BY Khmernote Media July 31, 2023
    ក្រសួងធនធានទឹក ប្រកាសថា រយៈពេល ៣ទៅ៤ ថ្ងៃទៀត ទឹកទន្លេមេគង្គ នឹងចាប់ផ្ដើមហក់ឡើង ដែលអាចឱ្យលិចតំបន់មួយចំនួនតាមដងទន្លេ និងហូរចូលទៅព្រែក

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។

    ដោយយោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេ មេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    – ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ។

    – ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្ដាព្រែកមួយចំនួន ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post:
    MPO4D jitutoto mpo4d Mpoplay