ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រឈ្នះដាច់គេចំនួន ៦ ៣៩៨ ៣១១សំឡេង

    BY Khmernote Media August 1, 2023
    គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រឈ្នះដាច់គេចំនួន ៦ ៣៩៨ ៣១១សំឡេង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញ តារាងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

    ដោយយោងតាមលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងគាំទ្រចំនួន ៧១៦ ៤៩០សំឡេង ឈរនៅលំដាប់ទី២។ ហើយបន្តពីនោះ គឺគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៩ម៉ឺនសំឡេង ហើយគណបក្សធម្មាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៨ម៉ឺនសំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបានសំឡេងគាំទ្រជាង៥ម៉ឺនសំឡេង៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay