ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Trump សប្បាយចិត្តណាស់ ដរាបណាកូរ៉េខាងជើងមិនមានការសាកល្បងអាវុធ

    BY autoadmin February 25, 2019
    លោក Trump សប្បាយចិត្តណាស់ ដរាបណាកូរ៉េខាងជើងមិនមានការសាកល្បងអាវុធ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងទៅកាន់អភិបាលរដ្ឋអាមេរិកនៅឯសេតវិមានកាលពីថ្ងៃអាទិត្យថា លោកសប្បាយចិត្តណាស់ ដរាបណាកូរ៉េខាងជើងនៅតែបន្តផ្អាកការធ្វើតេស្តអាវុធ។ ថ្លែងទៅកាន់ពួកមន្ត្រីបែបនេះ គឺនៅមុនពេលដែលលោកត្រៀមចេញដំណើរមកប្រទេសវៀតណាម សម្រាប់កិច្ចប្រជុំកំពូលលើក ទី២ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

    មេដឹកនាំទាំងពីរនឹងជួបគ្នានៅទីក្រុងហាណូយ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលវាគឺមានរយៈពេលប្រាំបីខែ បន្ទាប់ពីកិច្ចប្រជុំលើក ទី១ នៅប្រទេសសិង្ហបុរី ដែលមិនទទួលបានលទ្ធផលល្អ។ គួរឱ្យដឹងផងដែរថា អាមេរិកព្យាយាមចង់ឱ្យកូរ៉េខាងជើងបញ្ឈប់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយមួយរយៈនេះ លោក​ ត្រាំ ហាក់ដូចជាធូរចិត្តដែលកូរ៉េខាងជើងមិនបញ្ចេញនូវសកម្មភាពទៅលើអាវុធរបស់ខ្លួន។ ហើយអាមេរិកប្រហែលជានឹងដកការដាក់ទណ្ឌកម្មពីកូរ៉េខាងជើង ប្រសិនបើការចរចាររវាងអ្នកទាំងពីរទទួលបានលទ្ធផល៕

    អត្ថបទ៖ លីដា
    ប្រភព៖ reuters

    Share This Post: