ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរជាច្រើនដង ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា សង្រ្គោះជីវិតដោយជោគជ័យ

BY
Khmernote Media
August 1, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់អស់ជីពចរ ១០ដង ក្នុងរយៈពេល ៤៨ម៉ោង ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្រ្គោះជីវិត ដោយជោគជ័យ។

យោងតាមប្រភពខាងលើ បានបន្តឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកណ្តាល ដាក់សេរ៉ូមអស់ ២លីត្រ។ ពេលជំងឺធ្ងន់ធ្ងរ ត្រូវបានឪពុកម្តាយយកមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់នៅគន្ធបុប្ផា។ នាងមានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): អស់ជីពចរ (shock syndrome) ១០ដង ក្នុងរយៈពេល៤៨ម៉ោង (10 times repeated cardiovascular collapses-shocks within 48h) នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា។ ក្មួយស្រី ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមប្លាស្មាអស់”១៦ប្លោក” ។

ថ្ងៃនេះក្មេងស្រី មានជីវិតរស់ឡើងវិញ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។

Dr. Beat Richner បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរដូវភ្លៀងនេះ រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ក្លាយជាជំងឺគ្រុនឈាម ដែលអាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន៕

ប្រភព៖ Dr. Beat Richner

Share This Post: