ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាថៃប្រកាសពន្យារពេលម្ដងទៀតលើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ

    BY autoadmin August 3, 2023
    សភាថៃប្រកាសពន្យារពេលម្ដងទៀតលើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ

    ការបោះឆ្នោតដែលបានគ្រោងទុកនៅថ្ងៃសុក្រ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ត្រូវបានពន្យារពេលម្ដងទៀត ដោយប្រធានសភាគឺលោក Wan Muhamad Noor។ លោក​បាន​និយាយ​ថា​ ដំណើរការបោះឆ្នោត​នឹង​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ជាមុនសិន ព្រោះថាតុលាការនឹងត្រូវសម្រេចលើ​ញត្តិ​មួយ ដែល​ជំទាស់​នឹង​ដំណោះស្រាយ​របស់​សភាក្នុងការរារាំង​ការ​តែងតាំង​មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limcharoenrat ជា​បេក្ខជន​នាយករដ្ឋមន្ត្រីថ្មី។ តុលាការ​រំពឹង​ថា ​នឹង​ចេញ​សាលក្រមនៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: