ព័ត៌មានជាតិ

គ្រូពេទ្យខ្មែរ-កូរ៉េ នឹងចុះទៅពិនិត្យព្យាបាលជំងឺទូទៅ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

BY
Khmernote Media
August 4, 2023

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានសហការជាមួយ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

តាមរយៈកម្មវិធីពិនិត្យព្យាបាលនេះផងដែរ ត្រូវបានធ្វើឡើងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖

+ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង១០:០០ព្រឹក ដល់ម៉ោង១៧:០០ល្ងាច៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។

+ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧:៣០ព្រឹក ដល់ម៉ោង១៧:០០ល្ងាច៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ។

+ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧:៣០ព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់៖ ធ្វើការពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកំលាំងព្រមទាំងក្រុមគ្រួសារ។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋមេត្តារួសរាន់អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះអោយបានគ្រប់ៗគ្នាកុំបីខាន។

បញ្ជាក់៖ រាល់ការមកទទួលសេវា ពិនិត្យ និងព្យាបាលនេះគឺមិនតម្រូវឲ្យបង់ប្រាក់ទេ ៕

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ

Share This Post: