PR

ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ទីតាំងថ្មី នៅដើម ខែសីហា ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនមិនធ្លាប់មាន

BY
Naren
August 4, 2023

(ភ្នំពេញ សីហា ២០២៣)៖ ជីប ម៉ុង លែន បានប្រកាសថ្ងៃកម្មវិធីបើកលក់ ទីតាំងថ្មី គម្រោង ផាក លែន ពោធិ៍ចិនតុង ដ៏ធំរបស់ខ្លួនស្ថិតនៅតំបន់ដ៏អំណោយផល ដែលមានចរន្តសេដ្ឋកិច្ច ពាណិជ្ជកម្មចម្រុះ និងប្រជាជនរស់នៅដ៏ច្រើនកុះករ។

កម្មវិធីបើកលក់ទីតាំងថ្មីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៥-០៦ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលបានមកកាន់ការិយាល័យលក់ផ្ទាល់ និងទទួលបានការផ្តល់ជូនជាច្រើនដូចជា:

  • បង់ប្រចាំខែត្រឹមតែ ៧៨០ដុល្លារ/ខែ (ចំនួនមានកំណត់)
  • ប្រូម៉ូសិន «Special 25» បង់តិចជាមុន ឥតការប្រាក់យូរជាងមុន រហូតដល់ ២៥ខែ។
  • ឈ្នះបណ្ណបញ្ចុះតម្លៃរហូតដល់ទៅ ៨,០០០ដុល្លារ

គម្រោង ផាក លែន ពោធិ៍ចិនតុង របស់ ជីប ម៉ុង លែន ជាគម្រោងលំនៅដ្ឋានស្តង់ដារដ៏ប្រណីតក្នុងតំបន់ពោធិ៍ចិនតុង ដែលកំពុងដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមប្រគល់ជូនអតិថិជន ចូលមករស់នៅ និង ប្រកបអាជីវកម្ម។ហើយថ្មីៗនេះ ផ្ទះអាជីវកម្មលើផ្លូវរដ្ឋ១២មែត្រក៏កំពុង ប្រគល់ជូនអតិថិជន បណ្តើរៗផងដែរ ។

គម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណីតមួយនេះមានសួនឧទ្យានដ៏ធំដែលមានមុខងារច្រើនសម្បូរបែប មានទីធ្លាធំទូលាយសម្រាប់រត់ហាតប្រាណដោយគ្មានក្តីបារម្ភ មានកន្លែងក្មេងលេងដែលជួយដល់ការអភិវឌ្ឍ ភាពឆ្នៃប្រឌីត ប្រាជ្ញា និងកាយសម្បទានរបស់កុមារ។

សូមអញ្ជើញមកកាន់ការិយាល័យលក់ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងការផ្ដល់ជូនជាច្រើនក្នុងកម្មវិធីបើកលក់ គម្រោង ផាក លែន ពោធិ៍ចិនតុង នៅថ្ងៃទី០៥-០៦ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ ៦ល្ងាច។

ទីតាំងគម្រោង ផាក លែន ពោធិ៍ចិនតុង https://bit.ly/ParkLandPCT

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ៕

Share This Post: