Taylor Swift បានផ្តល់ប្រាក់រង្វាន់សរុបជាង ៥៥ លានដុល្លារ ដល់ក្រុមការងារគ្រប់គ្នានៅក្នុងការប្រគំតន្ត្រី Eras Tour
- BY
- autoadmin
- August 4, 2023
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី PEOPLE បានឱ្យដឹងថា កំពូលតារាចម្រៀងប៉ុប Taylor Swift ថ្មីៗនេះ បានផ្តល់ប្រាក់រង្វាន់សរុបជាង ៥៥ លានដុល្លារ ដល់ក្រុមការងារគ្រប់គ្នា ចាប់តាំងពីអ្នករាំ រហូតដល់អ្នកលេងភ្លេង អ្នកបច្ចេកទេសសំឡេង និងអ្នកផ្តល់ម្ហូបអាហារ ក៏ដូចជាអ្នកដទៃទៀត។ មុននេះ តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះ ក៏បានផ្តល់អំណោយដល់អ្នកបើកឡានដឹកជញ្ជូន នៅក្នុងដំណើរទេសចរណ៍របស់គាត់ ចំនួន ១០០,០០០ ដុល្លារ នៅមុនពេលការប្រគុំតន្ត្រីនៅ Santa Clara នេះបើតាមការរាយការណ៍ពី TMZ។

ម្ចាស់ជ័យលាភី Grammy បានចាប់ផ្តើមដំណើរទេសចរណ៍របស់នាង ក្នុងខែមីនា នៅទីក្រុង Glendale រដ្ឋ Arizona ដោយមានអ្នកគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងបញ្ជីចម្រៀងចំនួន ៤៤ បទ។ ចាប់តាំងពីពេលនោះមក ការប្រគុំតន្ត្រីរបស់នាងបានទាក់ទាញមិត្តភ័ក្តិ និងមនុស្សល្បីៗរួមមាន៖ Miles Teller, Drew Barrymore, Reese Witherspoon, Gigi Hadid, Paul Rudd និងជាច្រើនទៀត។ នៅក្នុងខែមិថុនា Swift ក៏បានប្រកាសថា នាងនឹងត្រូវធ្វើដំណើរនៅជុំវិញពិភពលោក នៅឆ្នាំ២០២៤ សម្រាប់កម្មវិធីនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអូស្ត្រាលី៕


អត្ថបទ៖ លីដា
ប្រភព៖ People
- Share This Post:






