បច្ចេកវិទ្យា

Oppo ដាក់បង្ហាញស្មាតហ្វូនថ្មី ដែលមានសមត្ថភាពអាច Zoom x10 ឲ្យធ្វើតេស្តសាកល្បង

BY
Khmernote Media
February 25, 2019

Oppo បានមកកាន់ Mobile World Congress នៅឆ្នាំនេះ ដោយមិនមែនត្រឹមតែជាទូរស័ព្ទនោះទេ ប៉ុន្តែជាមួយនឹងការសន្យារបស់ខ្លួន។ ការសន្យានោះគឺ ការពង្រីកអុបទិក 10x ដែលលោកអ្នកទទួលបានពីប្រព័ន្ធកាមេរ៉ា ៣គ្រាប់ នៅខាងក្រោយ ដែលក្រុមហ៊ុនទើបតែដាក់បង្ហាញ។ យើងនឹងមិននិយាយថា អុបទិក 10x របស់ Oppo គឺល្អជាងគេនោះទេ ប៉ុន្តែស្មាតហ្វូនមួយនេះគឺជាគូប្រជែងដ៏សំខាន់នៃស្វាតហ្វូនដទៃទៀតនាពេលបច្ចុប្បន្ន។

សមាសធាតុសំខាន់របស់ Oppo គឺការដំឡើង periscope នៅក្នុងទូរស័ព្ទ។ ពន្លឺនឹងចូលទៅតាមរយៈ លេន ១ ហើយជះត្រឡប់មកវិញដោយកញ្ចក់ ១ ផ្សេងទៀត និងចូលទៅក្នុងអារេនៃលេនផ្សេងទៀត បន្ទាប់មកក៏មកដល់ image sensor ដែលនៅជិតនឹងចំនុចកណ្តាលផ្នែកខាងលើនៃតួទូរស័ព្ទ។ វាគឺជាការទទួលខុសត្រូវរបស់លេន telephoto ដែលមានសមមូល 35mm នៃ 160mm ហើយរវាងលេនទាំងនោះ មានមួួយជាប្រភេទ wide-angle និង superwide-angle ដែលមានសមមូល 16mm ហើយលោកអ្នកអាចផ្តិតយករូបភាពពង្រីក 10x បានយ៉ាងច្បាស់ត្រជាក់ភ្នែកដូចដែល Oppo បានសន្យា។ ហើយវានឹងមានលក់ជាផ្លូវការនៅឆមាស ទី២ នៃ ឆ្នាំ២០១៩ នេះហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ theverge

Share This Post: