ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! មន្ទីរជំនាញខេត្តកំពង់ស្ពឺ បានបើកទ្វារទឹកទំនប់តាសាលចំនួន ៣ទ្វារ ដែលនឹងធ្វើឱ្យស្ទឹងព្រែកត្នោតកើនឡើង

BY
Khmernote Media
August 5, 2023

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបង ប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាជ្រាបថា៖

យោងតាមស្ថានភាព រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅតំបន់ខាងលើមានភ្លៀងធ្លាក់បន្តបន្ទាប់ ក្នុងកម្រិត ១២៥មីលីម៉ែត្រ បណ្តាលឱ្យកម្រិតកម្ពស់ទឹកនៅស្ថានីយ៍អាងទឹកទំនប់តាសាល ឃុំតាសាល ស្រុកឱរ៉ាល់ មានកម្ពស់ ២១ម៉ែត្រ ខ្ពស់ជាងខ្នងទំនប់បង្ហៀរ កម្ពស់ ២ ម៉ែត្រ។ ស្ថានភាពបែបនេះមន្ទីរជំនាញបានបើកទ្វារទឹកចំនួន ៣ទ្វារ ដោយបើក ២ទ្វារ កម្ពស់ ២ ម៉ែត្រ និងទ្វារ ១ ទៀត កម្ពស់ ៣ ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយ ដងស្ទឹងព្រែកត្នោត ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាប និងត្រូវបង្កើនការយកចិត្តទុកដាក់ ខ្ពស់បំផុត ៕

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ

Share This Post: